ថយក្រោយ ព័ត៌មាន

ការណែនាំដំឡើង

06-05-2021

ទាញនិងដំឡើង game នៅលើ PC

ដើម្បីងាយស្រួលសម្រាប់អ្នកក្លាហានមានបទពិសោធន៍ game នៅលើង PC, យើងខ្ញុំនឹងណែនាំការទាញហ្គេមនឹងដំឡើង game នៅលើកម្មវិធីត្រាប់តាម។

ជំហានទី 1

ទាញ file APK 9Yin Mobile Cambodia៖ (Link ទាញ APK នឹងបានធ្វើបច្ចុប្បន្នភាពខាងក្រោយ)

ជំហានទី 2

អ្នកក្លាហានត្រូវទាញនឹងដំឡើងកម្មវិធីត្រាប់តាមនៅលើ PC។ ការណែនាំ ក្នុងការដំឡើងកម្មវិធីត្រាប់តាមត្រូវពេញនិយមនៅលើទីផ្សារសព្វថ្ងៃនេះ។

ឈ្មោះកម្មវិធី Link

NOX https://vn.bignox.com/

BLUESTACKS http://www.bluestacks.com/

LD PLAYER https://vn.ldplayer.net/

ជំហានទី 3

Click ពីរដងចូលសញ្ញា 9Yin Mobile Cambodia (ឬអូសនិងទម្លាក់ file ចូលអេក្រង់ឯករបស់កម្មវិធីត្រាប់តាម)  game នឹងដំឡើងដោយស្វ័យប្រវត្តិខ្លួនឯង។

ដំឡើងតាមទូរស័ព្ទពី Store

- សម្រាប់ប្រព័ន្ធ Android: ទាញនៅទីនេះ

- សម្រាប់ប្រព័ន្ធ IOS: ទាញនៅទីនេះ

ការណែនាំលុបចេញ

បន្ទាប់ពីបានទាញ game ចូលទូរស័ព្ធ រួចធ្វើការដំឡើងវា។ ប្រសិនបើអ្នកចង់លុបវាចេញ (remove) គឹត្រូវធ្វើតាមជំហានខាងក្រោមនេះ៖

សម្រាប់កម្មវិធីត្រាប់តាម Nox/Blue Stack លើ PC

- ចុចចូលសញ្ញា Start របស់ Window បន្ទាប់មកចុចជ្រើស => Control Panel.

- ជ្រើសយក Programs => Programs and Features.

- ជ្រើសយកសញ្ញាកម្មវិធី Nox/Blue Stack/Droid4x => ជ្រើស Uninstall.

- ចុចយកពាក្យ Yes ដើម្បីចាប់ផ្ដើមលុបទាំងអស់កម្មវិធីត្រាប់តាមដែលមាននៅលើ PC។

សម្រាប់ប្រព័ន្ធ IOS

- ចុចចូល Game ដែលបានដំឡើង។

- ចុចម្រាមដៃជាប់នៅលើសញ្ញា (icon) game រយៈ ២ វិនាទី។ សញ្ញាហ្គេមនឹងបង្ហាញឡើងសញ្ញា "X"។

- ចុចចូលសញ្ញា X ប្រព័ន្ធនឹងមានពាក្យសួរថា "លុប” 9Yin នឹងលុបទាំងអស់ទិន្នន័យ"។

- ចុចជ្រើសប៊ូតុងលុប ដើម្បីសម្រេចការលុប game 9Yin។

សម្រាប់ប្រព័ន្ធ Android

- ចុចចូលប៊ូតុង Setting ឬចុចចូលការកំណត់ (នេះគឺជាឈ្មោះហៅ ទៅតាមភាសារបស់ម៉ាស៊ីននីមួយៗ)។

- ក្នុងជំពួក Setting (ឬការកំណត់) ចុចចូលប៊ូតុង  App (ឬមានឈ្មោះផ្សេង គឺប៊ូតុងកម្មវិធី)។

- ចុចចូលសញ្ញា game 9Yin។

- ជ្រើសយកប៊ូតុង Uninstall (ឬប៊ូតុងលុប)។

- បន្ទាប់មកជ្រើសយកប៊ូតុង OK។

- សម្រេចការលុប game 9Yin.

ចំណាំ៖

- ការអនុវត្តនេះវាមិនបង់ថ្លៃនោះទេ។

- ពេលលុបកម្មវិធី នឹងគ្មានឥទ្ធិពលដល់កម្មវិធីដ៏ទៃផ្សេងក្នុងទូរស័ព្ទរបស់អ្នកឡើយ។